ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងប្រសិទ្ធិភាពការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ


កំពង់ចាម៖នៅព្រឹកថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងប្រសិទ្ធិភាពការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវិដេអូ Zoom Meeting។