ញត្ដិគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមចំពោះការធ្វេីវិសោធនកម្មលើកទី១០


កំពង់ចាម៖ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វេីវិសោធនកម្មលើកទី១០ លេីមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសគឺការធានាបាននូវនិរន្តរភាពការងាររបស់ស្ថាប័នរដ្ឋ មិនឱ្យមានការជាប់គាំងនៅគ្រប់កាលៈទេសៈ៕