ស្រុកស្ទឹងត្រង៖នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ចើញចូលរួមកិច្ចប្រជុំស្ដីពីការបន្តសុពលភាពអាជីវកម្មថ្មសំណង់ របស់សហគ្រាស តែ ហុងឆាយ ស្ថិតនៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល មន្ទីរបរិស្ថានខេត្តកំពង់ចាម មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងម្ចាស់សហគ្រាស ។ ជាលទ្ធផលបន្ទាប់ពីសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថារួចមក ឯកឧត្ដម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយសហគ្រាសបន្តអាជ្ញាប័ន ដោយអនុវត្តតាមគម្រោងស្នើសុំអាជីវកម្មខ្សាច់សំណង់របស់សហគ្រាស ដោយអនុវត្តកាតព្វកិច្ចគោរពទៅតាមកិច្ចសន្យា។