ឯកឧត្ដម​ អ៊ុន​ ចាន់ដា ចុះសួរសុខទុក្ខ​ និងពិនិត្យមេីល​ស្ថានភាព​ទីទួលសុវត្ថិភាព​ នៅក្នុងស្រុកកោះសូទិន​


នៅព្រឹក​ ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ​ មន្ទីរពាក់ពន្ធ័​ ជុំវិញសាលាខេត្ត​កំពង់ចាម​ ចុះសួរសុខទុក្ខ​ និងពិនិត្យមេីល​ស្ថានភាព​ទីទួលសុវត្ថិភាព​ នៅក្នុងស្រុកកោះសូទិន​ ខេត្តកំពង់ចាម​។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ បាក់ច្រាំទន្លេរ និងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ពីសត្វអសិរពិស និងត្រូវថែរក្សាសុខភាពរបស់ខ្លួនអោយជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗកុំឲ្យលង់ទឹក។

 

ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជា្ញធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។

សូមបញ្ជាក់ផងដែរថា កម្ពស់ទឹក​ទន្លេមេគង្គខេត្តកំពង់ចាម​ មានកម្ពស់១៥.៣៥ ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាសន្នក្នុងខេត្តកំពង់ចាម​ កម្ពស់ទឹក១៥.២០ម៉ែត្រ