ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:ឣភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


កំពង់ចាម៖នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:ឣភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការចូលរូមពីសំណាក់ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ,ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,ស្នងការ ស្នងការរងនគរបាលខេត្ត ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត , លោកមេបញ្ជាការរងអាវុធហត្ថខេត្ត -លោកឣភិបាល អភិបាលរងក្រុង ស្រុក ,លោកប្រធាន អនុប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត , អធិការនគរបាលក្រុង ស្រុក ទាំង១០ នាយប៉ុស្តិ៍រដ្ឋបាល ទាំង១០៩ ឃុំ សង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត។