ការដាក់អោយប្រើប្រាស់ សាឡាង នៅកំពង់ចម្លង ស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង និង ឯកឧត្តម ជា សុផារ៉ា


កាល​ពី​ថ្ងៃ​ ទី២៧​ ខែ​ មិថុនា​ ឆ្នាំ ​២០១៥​ នេះ​ ឯកឧត្តម​ ហ៊ុន​ ណេង​ អ្នក​តំណាង​រាស្រ្ត​ មណ្ឌល​កំពង់ចាម​ និង​ ឯកឧត្តម​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង ​អភិវឌ្ឍន៍ ​ជនបទ​ បាន​អញ្ជើញ ​ចុះ​ត្រួត​ពិនិត្យ​ និង​ បើក​ដាក់​ឲ្យ​ប្រើប្រាស់ ​សាឡាង​ នៅ​កំពង់​ចម្លង​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ និង​ ស្រុក​ក្រូច​ ឆ្មារ​ ខេត្តត្បូងឃ្មុំ ​ ។​ នេះ​គឺ​ជាសមិទ្ធិផល​ថ្មី​មួយ​ទៀត​ សម្រាប់​ទឹកដី​ខេត្ត​កំពង់ចាម​ និង​ ខេត្តត្បូងឃ្មុំ ​។ ​កំពង់​ចម្លង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ចាម​ ខេត្ត​ត្បូងឃ្មុំ ​និង​ ខេត្ត​ ក្រចេះ ​ដើម្បី​ធ្វើដំណើរ​ ឆ្លងកាត់​ ទៅវិញ​ទៅមក​ ។ នេះ​ពិត​ជាមាន​មោទនភាព​ សម្រាប់ ​ការ​អភិវឌ្ឍន៍​ឥត​ឈប់ឈរ​ របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ របស់​សម្តេច​ អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ជា ​អគ្គ​មគ្គុទេស​ ដ៏ឆ្នើម​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ ។​photo_2015-06-28_05-52-21photo_2015-06-28_05-52-12photo_2015-06-28_05-52-02photo_2015-06-28_05-52-17photo_2015-06-28_05-52-25