លោក លឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិនតំណាងលោក យី វណ្ណះ អភិបាលនៃគណ:ស្រុកកោះសូទិនខេត្ដកំពង់ចាម​ បានអញ្ជើញចុះទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ៤គ្រួសារដែលមានជីវភាពខ្វះខាតនិងមានជំងឺ


ស្រុកកោះសូទិន៖នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ លោក លឿង រ៉ាម៉ូ អភិបាលរង នៃគណៈអភិបាលស្រុកកោះសូទិនតំណាងលោក យី វណ្ណះអភិបាលនៃគណ:ស្រុកកោះសូទិនរួមជាមួយក្រុមប្រឹក្សាឃុំកំលាំងប៉ុស្តិនគរបាលរដ្ឋបាលកំពង់រាបប្រជាការពារភូមិមេភូមិកំពង់ស្តីលើកំពង់ស្តីកំណ្តាលនិងលោកស្រីឡូ ដានី អមដំណើរជាមួយព្រះគ្រួចៅអធិការវត្តកំពង់រាបព្រះនាមណាន ថេង រាជាគណ:ថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះវិន័យធ័រអនុគណស្រុកកោះសូទិនព្រមទាំងព្រះគ្រូចៅអធិការវត្តមហាសៀកព្រះនាមផុន ផានិត រាជាគណ:ថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពជាបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ៤គ្រួសារដែលមានជីវភាពខ្វះខាតនិងមានជំងឺ ។


១/គ្រួសារលោកខន ភិនអាយុ៤៨ឆ្នាំប្រពន្ធឈ្មោះ ឈឿន ស្រីនាងអាយុ៤៧ឆ្នាំនៅភូមិកំពង់ស្តីកណ្តាលដែលមានជំងឺមហារីធ្ងន់ធ្ងរ
ហើយក្នុងនោះបានពាំនាំនូវថវិការរបស់សប្បុរសជនប្អូនៗទាំង៨នាក់នៅ(ភ្នំពេញ)តាមរយះក្រុមការងារចំនួន225ដុល្លាជូនដល់ក្រុមគ្រសារលោកខន ភិនត្រូវជាស្វាមី។
២/ជូនដល់គ្រួសារឈ្មោះវ៉ូវ រី ភេទស្រី ជាស្រ្តីមេម៉ាយអាយុ៦៣ឆ្នាំរស់នៅម្នាក់ឯងនៅភូមិកំពង់ស្តីលើ
៣/ឈ្មោះភឿន ខូវ អាយុ៦៣ឆ្នាំជា(ស្រ្តីមេម៉ាយរស់ជាមួយចៅ)នៅភូមិកំពង់ស្តីលើ
៤/ឈ្មោះឈឿន ម៉ៅភេទស្រីអាយុ៥៤ឆ្នាំជាស្រ្តីមេម៉ាយរស់ជាមួយកូននៅភូមិកំពង់ស្តីលើហើយមក្នុង១គ្រួសារទទួលបាន
ថវិការ.ចំនួន៦០០០០រៀល
.ទឹកត្រី១យូទឹកស៊ីអ៉ី ១ដប់
មីម៉ាៗ៥កញ្ចប់អង្ក១០គីឡូ។