កំពង់ចាម៖ បន្ទាប់ពីចប់ម៉ោងការងាររដ្ឋបាល នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ លោក ស៊ាង ឈុនឡេង ប្រធានផែន/ក្រុងនៃក្រុមការងារយុវជនគណបក្សខេត្ត តំណាងលោក ស្រី សុភ័ក្រ្ត ប្រធានក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាម បានដឹកនាំសមាជិកផែន នាំយក អំណោយ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ក្រុមគ្រួសារលោកស្រី អ៉ិន អាត ដែលមានជីវភាពខ្វះខាតហើយត្រូវចិញ្ចឹមបីបាច់កូនប្រុសក្នុងបន្ទុកចំនួន ៣នាក់ ដែលស្ថិតនៅភូមិឡឥដ្ឋ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។សម្ភារៈ ដែលជូនរួមមាន៖ អង្ករ ២០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ភេសជ្ជៈ ១កេស និងថវិកា ៤០០,០០០៛ ផងដែរ ។