ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានចូលរួមដឹកនាំក្រុមការងារថ្នាក់ខេត្តក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម


កំពង់ចាម៖នៅថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទីព្រឹក ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមដឹកនាំក្រុមការងារថ្នាក់ខេត្តក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាមួយអភិបាលរងទទួលផែន លោកមេឃុំ អធិការដ្ឋាននគរបាលស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានអ្នកចូលរួមសរុបចំនួន៤៦នាក់ ស្រី០៨នាក់ ។