កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ នេះ លោក សួន ឌី សមាជិកគណៈអចិន្តៃ្រយ៍គណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំ បានដឹកនាំការប្រជុំផ្សព្វផ្សាយអំពីផែនការបណ្តុះបណ្តាលឃោសនិក និងសមាជិកបក្សថ្នាក់មូលដ្ឋានឃុំ សង្កាត់ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន គណៈឃោសនាអប់រំក្រុង-ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម៕