ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ បេីកការប្រកួតកីឡាមហាជនជ្រេីសរេីសជេីងឯងថ្នាក់ខេត្ត ឆ្នាំ២០២២


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ បេីកការប្រកួតកីឡាមហាជនជ្រេីសរេីសជេីងឯងថ្នាក់ខេត្ត ឆ្នាំ២០២២។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងក្រុមកីឡាករ កីឡាការនី យ៉ាងច្រើនកុះករ ដែលពិធីនេះធ្វើឡើងនៅទីលានបាល់ទះ ក្រុងកំពង់ចាម។