កំពង់ចាម៖ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈឯកឧត្តម អញ្ចើញជាអធិបតីក្នុង ពិធីអបអរសាទរ ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា “រុក្ខទិវា០៩ កក្កដា” ដែលប្រារព្ធធ្វើឡើងនៅ ក្នុងបរិវេណ វត្តបភាវត្យារាមគគរ (វត្តគគរ) ស្ថិតក្នុងឃុំ គគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីនេះក៏មានការ និមន្ត និងចូលរួម ពីព្រះមន្ត្រីសង្ឃ សលាអនគណស្រុក អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះ។