លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បាន អញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំពាមកោះស្នា អាណត្តិទី៥ នៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ស្រុកស្ទឺងត្រង៖នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បាន អញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំពាមកោះស្នា អាណត្តិទី៥ នៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។កម្មពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ប៉ូ រ៉ាវុធ នាយករដ្ឋបាលស្រុក កងកម្លាំងអង្គភាពទាំង៣ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិអនុភូមិ សមាជិកភូមិ មណ្ឌលសុខភាព នាយកអនុវិទ្យាល័យ នាយកបឋមសិក្សា សរុបប្រមាណជាង 103នាក់។

សូមបញ្ជាក់ជូនផងដែរ ក្រុមប្រឹក្សាឃុំព្រែកកក់មានចំនួន09រូប លោក ប៉ូ រ៉ាវុធ នាយករដ្ឋបាលស្រុក បានអានប្រកាសស្តីពីការទទួលស្គាល់ក្រុមប្រឹក្សាឃុំពាមកោះស្នា របស់ក្រសួងមហាផ្ទៃ។ លោក កៅ វិន ជំទប់ទី១ បានអានរបាយការណ៍ស្វាគមន៍ និង បាន ជម្រាបជូនអំពីសមិទ្ធផលដែលរដ្ឋបាលឃុំអាណត្តិទី៤ សម្រេ ចបានក្នុងរយៈពេល៥ឆ្នាំ។

លោក ទុន ស៊ាង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំជាប់ឆ្នោតអាណត្តិថ្មី បានធ្វើការបេជ្ញាចិត្ត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ធ្វើយ៉ាងណាបន្តការចូលរួមអនុវត្ត គោលនយោបាយយុទ្ធសាស្ត្រចតុកោណ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរក្សាបាននូវមជ្ឈមណ្ឌលសាមគ្គីភាពផ្ទៃក្នុង។

ជាចុងក្រោយលោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានមានប្រសាសន៍ផ្តាំផ្ញើ ជូនក្រុមប្រឹក្សាឃុំអាណត្តិថ្មី បន្តយកចិត្តទុកដាក់ជូនដល់ប្រជាពលរដ្ឋ បំពេញតួនាទីភារកិច្ចតាមការណែនាំ របស់ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ការបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ដោយមិនប្រកាន់និន្នាការនយោបាយ, ការរៀបចំផែនការអភិវឌ្ឍឃុំ, ការលើកកម្ពស់ជីវភាព, បរិយាប័ន្ន និងរក្សាភាពជាដៃគូរល្អ ជាមួយអង្គការ និងសប្បុរសជននានា ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។