លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម


ស្រុកកំពង់ចាម៖នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម បានមានប្រសាសន៍ថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំ/សង្តាត់ ដែលបានផ្តល់សម្តេចទុកចិត្តពីប្រជាពលរដ្ឋ ជ្រើសរើសមេឃុំ ជំទប់ និងក្រុមប្រឹក្សា ដើម្បី ធ្វើការអភិវឌ្ឃន៍ ភូមិ ឃុំ ឲ្យកាន់តែរីកចំរើនជាបន្តទៅទៀត។ ក្នុងនោះ ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ គឺត្រូវរួមគ្នាបំរើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងកសាងអភិវឌ្ឍ នៅមូលដ្ឋាន ឲ្យកាន់តែជឿនលឿនបន្ថែមទៀត។

លោកជំទាវ អភិបាលរងខេត្ត បានគូរបញ្ជាក់ទៀតថា ក្រោយពីបោះឆ្នោតជ្រើសរើស ជ្រើសរើសដោយប្រជាពលរដ្ឋផ្ទាល់ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសតាំងជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ត្រូវខិតខំបន្ត ប្រឹងប្រែង ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយយុត្តិធម៌ តម្លាភាព ធ្វើយ៉ាងណា ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ មានជំនឿ ទុកចិត្ត លើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ។ លោកជំទាវ បានបន្ថែមថា ក្នុងការបំពេញការងារ លោកមេឃុំ ឬ ក្រុមប្រឹក្សា មិនត្រូវមើលងាយលើសមត្ថភាពរបស់ស្រ្តី ថាមិនអាចដោះស្រាយបញ្ហាដូចជា បុរស ផ្ទុយទៅវិញ លោកមេឃុំ ឬ សមាជិកក្រុមប្រឹក្សាឃុំ ត្រូវចាត់ទុកស្រ្តីជាឆ្អឹងខ្នង យ៉ាងសំខាន់ ដែលមិនអាចខ្វះ ទាំងការងារសង្គម ការអភិវឌ្ឍក្នុងមូលដ្ឋាន ជាដើម ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជម្រុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សា ឃុំអំពិល ថ្មីនេះ ត្រូវខិតខំបន្តបំពេញកិច្ចការងារ ដែលសេសសល់ និងបន្តកសាងអភិវឌ្ឍន៍ នៅតាមភូមិឲ្យល្អប្រសើរ ហើយត្រូវអនុវត្តផែនការ តាមគលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យល្អ ។