ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំព្រែកក្របៅ អាណត្តិទី៥ ឆ្នាំ២០២២


ស្រុកកងមាស៖នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំព្រែកក្របៅ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម លោក នួន ស៊ីលាត នាយករងរដ្ឋបាលសាលាខេត្ត លោក ជឹម លាភី នាយករងទីចាត់ការរដ្ឋបាល ខេត្តកំពង់ចាម និងសហការី លោក ហង់ សុផល ប្រធានក្រុមប្រឹក្សាស្រុក លោក មឿង ផា ទីប្រឹក្សាក្រសួងអបរំ យុវជន និងកីឡា លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំចាស់ និងសមាជិកក្រុមប្រឹក្សាឃុំថ្មី លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកក្របៅ ប្រធានមណ្ឌលសុខភាព លោកស្រី នាយក នាយិកា សាលា លោក លោកស្រីមេភូមិ អនុភូមិ និងសមាជិកភូមិ សរុបចំនួន៤៦ ស្រី១២នាក់ ។