ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សា ឃុំ មេឃុំជំទប់ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាមម


ស្រុកស្រីសន្ធរ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សា ឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផល ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នេះ មាន៩អាកាសៈក្នុង មានគណបក្សនយោបាយចំនួន២រួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧អាកាសៈ ទទួលបាន តំណែងជាប្រធាន ជាមេឃុំ និងជំទប់ទី១ ហេីយគណបក្សភ្លេីងទៀនទទួលបាន២អាកាសៈ ទទួលបានតំណែងជាជំទប់ទី២៕