ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ពន្ធជាមួយការប្រមូលដឹកជញ្ជូន និងទុកដាក់សំរាម- កាកសំណល់រឹង នៅទីប្រជុំជន


កំពង់ចាម៖នៅព្រឹកថ្ងៃសុក្រ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជា សុីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រមូលដឹកជញ្ជូន និងទុកដាក់សំរាម- កាកសំណល់រឹង នៅទីប្រជុំជនក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ប្រតិភូក្រសួងបរិស្ថាន -នាយករដ្ឋបាលសាលាខេត្ត -មន្ទីរ អង្គភាពជំនាញ -អាជ្ញាធរក្រុង ស្រុកចំនួន៦ -តំណាងក្រុមហ៊ុនស៊ីនទ្រី និងមន្ត្រីពាក់ព័ន្ធមួយចំនួន។