កំពង់ចាម៖គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ស្នងការដ្ឋាននគរបាល ខេត្តដែលបានបរិច្ចាគថវិកាចំនួន ( ១៨,០០០,០០០រៀល) សម្រាប់ទ្រទ្រង់សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ខួបទី ១៥៩ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នា រួមជាមួយ កាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និង បន្តពង្រឹងភាពធន់សហគមន៍” ។
តាមរយៈ មូលនិធិនេះ សាខាកាកបាទក្រហមខេត្ត កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងការបន្តផ្តល់សេវាកម្ម មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និង គ្រោះមហន្តរាយផ្សេង ៗ ។
សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូនសប្បុរសជនទាំងអស់ សូមជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និង ជោគជ័យគ្រប់ការងារ កុំបីឃ្លៀងឃ្លាតឡេីយ !!!