សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃដើម្បីសាងសង់ផ្ទះមនុស្សធម៌ទី១១ ជួនប្រជាពលរដ្ឋទីទាល់ក្រ នៅស្រុកចំការលើ


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និង លោក ស្រី សុភ័ក្ត្រ លេខាធិការសាខាលោក ទូច ឆៃ នាយកប្រតិបត្តិសាខា និមន្តនិងអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីសាងសង់ផ្ទះមនុស្សធម៌ទី១១ ខាងមុខនេះ នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។


ក្នុងនេះដែរសាខាក៏មានសម្ភារស្បៀងជួបម្ចាស់ផ្ទះដូចជា÷
_ អង្ករ ២៥ គីឡូ
_មី ១ កេស
_ត្រីខ ១០ កំប៉ុង
_ទឹកត្រី ១ យួរ
_ទឹកសុីអុីវ ១យួរ
_ឃីត ១ កញ្ចក់ ( មុង. ភួយ .សារុ៉ង. ក្រម៉ា)
ថវិកា ២០០,០០០ រៀល ។