កំពង់ចាម៖នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ជ្រៃវៀន ឃុំ មៀន និងឃុំ គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងក្រុមការងារ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ឃុំគរ ស្រុកព្រៃឈរ ចំនួន ២១៧រូប ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការគាំទ្រ និងគៀងគររកសម្លេងឆ្នោតក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងបុព្វហេតុគោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងនោះដែរ ខ្ញុំបាទ និងក្រុមការងារ បានចូលរួមឧបត្ថម្ភដូចខាងក្រោម៖
១.ឧបត្ថម្ភជូនសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ចំនួន ២១៧រូប ដោយក្នុង១នាក់ ទទួលបាន ក្រម៉ាដែលមានបាក់រូបសញ្ញាគណបក្សប្រជាជនកម្ពុជា រួមជាមួយពាក្យ “សូមអរគុណ” ចំនួន១ និងសាប៊ូដុំ ចំនួន ២ដុំ ដោយចំណាយថវិកាអស់ ៤,០០០,០០០៛។ ចំណាយរៀបចំកម្មវិធី ៧២០,០០០៛ ឧបត្ថម្ភសម្រាប់ការសាងសង់រោងដំបូលមណ្ឌលសុខភាព គរ ចំណាយថវិកាអស់ ៥,៦០០,០០០៛ ឧបត្ថម្ភជូនប្រជាការពារ និងក្រុមការងារភូមិ ៣៤០,០០០៛ ឧបត្ថម្ភចាក់កំទេចថ្ម ១០០,០០០៛ ឧបត្ថម្ភជូន មរណភាព និងកូនខ្ចី ១,៨០០,០០០៛ ឧបត្ថម្ភដីក្រហមជួលជុលផ្លូវលំក្នុងភូមិទាំង១០ នៃឃុំគរ ចំនួន ១១៨ ឡាន ចំណាយអស់ ៧,០៨០,០០០៛។
សរុបថវិកាចំណាយអស់ ១៩,៦៤០,០០០ រៀល៕