កំពង់ចាម៖ ថ្ងៃសៅរ៍ ១១ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្ស ខេត្ត បានដឹកនាំកិច្ចប្រជុំ ពង្រឹងអង្គការ ចាត់តាំង យុវជន គណបក្សខេត្ត ។ សមាសភាពអញ្ជេីញចូលរួមប្រជុំរួមមាន៖ អនុប្រធានក្រុមការងារយុវជនគណបក្ស សមាជិក សមាជិកានៃក្រុមអចិន្ត្រៃយ៍ យុវជនគណបក្សខេត្ត ។
ឆ្លៀតក្នុងឱកាសបេីកអង្គប្រជុំនោះ លោក ស្រី សុភ័ក្ត្រ ជាអធិបតីបានធ្វេីការគូសបញ្ជាក់ច្បាស់ៗ និងម៉ឹងម៉ាត់ ជូនអង្គប្រជុំទាំងមូលថា៖ «ការងារ ពង្រឹង អង្គការ ចាត់តាំង ក្បាលម៉ាស៊ីន យុវជនគឺជារឿងចាំបាច់បំផុត ដេីម្បីសម្រេចបាននូវបេសកកម្មការងារយុវជនខេត្តជូនគណបក្ស» ហេីយត្រូវធ្វេីការចិត្តទុកដាក់ខ្ពស់បំផុតក្នុងការ ថែរបំប៉ន ចិញ្ចឹមចលនាយុវជន និងបណ្តុះបណ្តាល កសាងសមត្ថភាព ពេញលេញ និងរឹងមាំ ជាយុវជនបន្តវេន ៕