ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំផែនការកិច្ចការពារកុមារខេត្តកំពង់ចាម រយ:ពេល៣ឆ្នាំ(២០២៣-២០២៥)


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២  ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំផែនការកិច្ចការពារកុមារខេត្តកំពង់ចាម រយ:ពេល៣ឆ្នាំ(២០២៣-២០២៥) ដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការផែនការវិនិយោគ នាយកទីចាត់ការហិរញ្ញវត្ថុ តំណាងអង្គការយូនីសេហ្វ លោក លោកស្រី អភិបាលរងក្រុង-ស្រុក នាយករដ្ឋបាលក្រុង-ស្រុក និងមន្ត្រីបច្ចេកទេស សរុបចំនួន៥៨នាក់ ។ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម