ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវក្រាលស៊ូDBST ១ខ្សែ ប្រវែងជាង៩ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ ថ្កូវ ឃុំត្រប់ រហូតដល់ភូមិ រោធ ឃុំ ត្រប់ ស្រុកពាធាយខេត្ដកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរ អង្គភាពជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាធរស្រុកបាធាយ តំណាងក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវក្រាលស៊ូDBST ១ខ្សែ ប្រវែងជាង៩ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ ថ្កូវ ឃុំត្រប់ រហូតដល់ភូមិ រោធ ឃុំ ត្រប់ ស្រុកពាធាយ និងអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិ រោធ ឃុំត្រប់ ស្រុកបាធាយ។