ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចុះពិនិត្យមេីលមណ្ឌលប្រលងក្នុងក្រុងកំពង់ចាម


នៅព្រឹក​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចុះពិនិត្យមេីលមណ្ឌលប្រលងក្នុងក្រុងកំពង់ចាម​ ហេីយបានជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំ២០១៩នេះ​ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៩​ ស្អែកនេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជូ​នពរដល់សិស្សានុសិស្សទាំងប្រលងទទួលបានភាពជោគជ័យ​ និងទទួលបាននិទ្ទេសល្អៗគ្រប់ៗគ្នា។ 

យោងតាមរបាយការណ៍​របស់មន្ទីរអប់រំ​ យុវជន​ និងកីឡា​ ខេត្តកំពង់ចាម​ បានការកំណត់មណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ​ នៅក្នុងខេត្តកំពង់ចាម​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បានចែកចេញពីរថ្នាក់​ មានថ្នាក់វិទ្យាសាស្ត្រ​ មាន៥មណ្ឌល​ ស្មេីនឹង១២៧បន្ទប់​ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម​ មាន៩មណ្ឌល​ ស្មេីរនឹង២០៩បន្ទប់​ ៕