ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រែកកុយ និងបានអញ្ជើញចូលរួមយុទ្ធនាការឃោសនាឃោសនាតាមឃុំទាំង១១ នៃស្រុកកងមាសស្រុកកងមាស


កំពង់ចាម៖កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយស្រុកកងមាស និងឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះជួយស្រុក ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារចុះជួយឃុំទាំង១១ នៃស្រុកកងមាស អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រែកកុយ និងបានអញ្ជើញចូលរួមយុទ្ធនាការឃោសនាឃោសនាតាមឃុំទាំង១១ នៃស្រុកកងមាស ក្នុងនោះមានមនុស្សចូលរួមហែរក្បួនសរុបចំនួន ៣០៩៧នាក់ ប្រើប្រាស់រថយន្តចំនួន ២២២គ្រឿង និងម៉ូតូ ៨៦១គ្រឿង ។