អាជ្ញាធរខេត្តកំពង់ចាម​ បានបេីកវេទិកាគន្លឹះ​ជោគជ័យនៃអាជីវកម្មខ្នាតតូច​ និងធម្យម​


​ ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ ហាន​ កុសល​ អភិបាលរងខេត្តកំពង់ចាម​​ បានអញ្ជេីញ​ជាគណអធិបតីភាព​ ក្នុងវេទិកាស្តីពី​ គន្លឹះ​ជោគជ័យនៃអាជីវកម្មខ្នាតតូច​ និងធម្យម​ ក្នុងខេត្តកំពង់ចាម​ ដោយមានការចូលរួមពីវាគ្មិនដែលទទួលបានភាពជោគជ័យក្នុងអាជីវកម្ម​ ដោយរៀបចំដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ចាម​។

វេទិកាក្នុងពេលនេះ​ បានបង្ហាញពីគោលបំណងលេីកកម្ពស់ព្រ​មទាំងការចូលរួមបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនដែលភ្ជាប់ជាមួយនឹងឱកាសធ្វេីជំនួញ​ ខ្នាតតូច​ មធ្យម។ ដេីម្បីចែករំឡែកបទពិសោធន៍​ ការងាររកស៉ីឲ្យមានភាពល្អប្រសេីរ,ដេីម្បីផ្តល់ពីគំនិតស្វែងរកឱកាស​ និងទីផ្សារលេីមុខជំនួញខ្លួន,​ដេីម្បីបង្កេីតទំនាក់ទំនង​ និងការប្រកួតប្រជែងលេីអាជីវកម្ម។ ក្នុងវេទិកានោះដែរ​ មានវាគ្មិនចំនួនបួនរូប​ ក្នុងមាន​ ម្ចាស់អាហារដ្ឋានស្មៅទន្លេ,ម្ចាស់ហាងម្លិះ,ម្ចាស់ហាងT-Shop កំពង់ចាម​,និងម្ចាស់ហាងកាហ្វេអាម៉ាហ្សូនកំពង់ចាម​ វាគ្មិនទាំងបួនរូបនេះសុទ្ធសឹងជាអ្នកបេីកអាជីវកម្មនៅខេត្តកំពង់ចាម​ ដែលទទួលបានភាពជោគជ័យលេីមុខរកស៉ីរបស់ខ្លួន។ 

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ ហាន​ កុសល​ អភិបាលរងខេត្ត​កំពង់ចាម​ បានថ្លែងថា​ គន្លឹះ​ដែលដេីរទៅរកភាពជោគជ័យបាន​ លុះត្រាតែ​មានបទពិសោធន៍ទាំងបរាជ័យ​ និងជោគជ័យ​។ 

សិស្ស​ និស្សិត​ ដែលបានចូលរួ​មក្នងឱកាសបង្ហាញអារម្មណ៍សប្បាយរីករាយដោយគាំទ្រឲ្យមានវេទិកាបែបនេះបន្តទៀត​ ដេីម្បីផ្តល់នូវបទពិសោធន៍ថ្មីៗដល់យុវជនជំនាន់ឲ្យរៀនដេីរផ្លូវទៅរកភាពជោគជ័យ​ ក្នុងការបង្កេីតអាជីវកម្មណាមួយដែលខ្លួនគិតថាល្អ៕