ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ម៉ៅ ណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម


កំពង់ចាម៖នៅថ្ងៃចុងសប្ដាហ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ម៉ៅ ណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណបក្សខេត្ត បានជម្រាបដល់ឯកឧត្តម ម៉ៅ ណែត ឱ្យខិតខំថែទាំសុខភាព ប្រឹងប្រែងហូបចំណីអាហារដែលសំបូរដោយវីតាមីន ការសម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត។ ឯកឧត្តមប្តធានក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការមើលថែទាំ ឯកឧត្តម ម៉ៅ ណែត ឱ្យបានល្អ ដើម្បីឱ្យជំងឺឆាប់ជាសះស្បើយ។ ដោយឡែកចំពោះការចំណាយថ្លៃសេវាព្យាបាលគឺជាបន្ទុករបស់គណបក្សខេត្ត។