រដ្ឋបាលខេត្តកំពង់ចាម​មានកិច្ចប្រជុំពិភាក្សាការងារ​ការពារ​សណ្តាប់ធ្នាប់​ក្នុងសម័យប្រលងមធ្យមទុតិយភូមិឆ្នាំ២០១៩នេះ


នៅរសៀល​ ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០១៩​ រដ្ឋបាលខេត្តកំពង់ចាម​ មានកិច្ចប្រជុំពិភាក្សាការងារ​ ការពារ​ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់​ នៅពេលប្រលង សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩​ ចំណេះទូទៅ និងបំពេញវិទ្យា​ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការ​ ក្រសួងអប់រំ យុវជន​ និងកីឡា​ ដោយមានការអញ្ជេីញចូលរួមពីមន្ទីរ-អង្គភាព​ ជុំវិញសាលាខេត្ត​។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជម្រុញ​ឲ្យកងកម្លាំងសមត្ថកិច្ចចុះពិនិត្យរៀបចំសណ្តាប់ធ្នាប់​ ជុំវិញបរិវេណមណ្ឌលប្រលង​ ដេីម្បីភាពល្អប្រសេីរ​ សុវត្ថិភាព​ ជូនបេក្ខជនពេលប្រលង​ នឹងពេលធ្វេីដំណេីរទាំងទៅទាំងមកកាន់មណ្ឌលប្រលង​។
​ឯកឧត្ដម​បញ្ជាក់​ទៀតថា​ ឆ្នាំនេះគ្មានការចូលរួមពីមន្ត្រី​ ឬអ្នកស្ម័គ្រចិត្តខាងអង្គភាពប្រឆាំងអំពេីពុករលួយឡេីយ​ ដូច្នោះស្នេីសុំឲ្យមន្ទីរអប់រំ​ ចូលរួមសហការរឹតបណ្តឹងក្នុងការត្រួតពិនិត្យប្រេីប្រាស់ឧបករណ៍ដែលក្រសួងអប់រំ​ យុវជន​ នឹងកីឡាបានហាមឃាត់​ ដូចជា​ ទូរស័ព្ទ​ សំណៅឯកសារពាក់ពន្ធ័​ គ្រឿងផ្ទុះ​ -ល-​ ដេីម្បីធ្វេីយ៉ាងណាឲ្យដំណេីរការក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩​ កាន់តែល្អប្រសេីរ។


យោងតាមរបាយការណ៍​ ការកំណត់មណ្ឌលប្រលមធ្យមសិក្សាទុតិយភូមិន្ទ​ ឆ្នាំ២០១៩នេះ​ នៅក្នុងខេត្តកំពង់ចាម​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បានចែកចេញពីរថ្នាក់​ មានថ្នាក់វិទ្យាសាស្ត្រ​ មាន៥មណ្ឌល​ ស្មេីនឹង១២៧បន្ទប់​ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម​ មាន៩មណ្ឌល​ ស្មេីរនឹង២០៩បន្ទប់​ ៕