នាព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចុះបេីកយុទ្ធនាការចាក់ថ្នាំការពារ វ៉ាក់សាំង គោ ក្របី នៅក្នុងភូមិចំនួន២ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាកិច្ចចាប់ផ្តេីមកម្មវិធី លោក ស៉ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានអានរបាយការណ៍ របស់មន្ទីរ ទៅកាន់អង្គពិធី។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលេីកឡេីងថា ក្នុងនាមជាមន្ត្រីជំនាញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាបរិភោគសាច់ជ្រូកឡេីងវិញ។ ចំពោះការចាក់ថ្នាំការពារជម្ងឺចំពោះសត្វគោ ក្របី ក្នុងឱកាសនេះ ដេីម្បីបង្កជម្ងឺសារទឹក ហេីយក្នុងរយ:ពេល១៥ថ្ងៃបន្តទៀតខាងជំនាញពសុពេទ្យ នឹងចុះចាក់ថ្នាំការពារ ទប់ស្កាត់ការឆ្លងនូវជម្ងឺអ៊ុតក្តាម នឹងជម្ងឺបូសខ្យល់ ។ ហេីយប្រសិនមានការផ្ទុះជម្ងឺសារទឹកឬបូសខ្យល់ មិនត្រូវនាំវ៉ាក់សាំងមកចាក់ទេ ប៉ុន្តែនាំយកថ្នាំមកព្យាបាលតំបន់ដែលផ្ទុះជម្ងឺ។
ដោយឡែក ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងការចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺបង្កនេះ មិនមែនធ្វេីតែនៅក្នុងឃុំកោះសំរោងទេ ពោលខាងមន្ត្រីជំនាញនឹងចុះតាមមូលដ្ឋានទូទាំងខេត្តកំពង់ចាមបន្តចាក់ថ្នាំការពារជម្ងឺទាំងអស់នេះទៀតផង។ ហេីយ ឯកឧត្ដមបានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន៍ខ្ពស់ចំពោះសត្វចិញ្ជឹម ខណៈតំបន់មួយចំនួនត្រូវគ្រោះដោយទឹកជំនន់ ហេីយប្រសិនបេីមានបញ្ហាអ្វីមួយ ត្រូវរាយការណ៍មកមន្ត្រីជំនាញនូវពេលជួបប្រទះបញ្ហាជម្ងឺកេីតឡេីងលេីគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋទៀតផង៕