ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បានចុះពិនិត្យព្យាបាលជម្ងឺទូទៅ​ ដល់បងប្អូនប្រជាពលរដ្ឋ ឃុំស្តេីងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ដោយឥតគិតថ្លៃ


នៅព្រឹក​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នឹង​ ឯកឧត្ដម​ ម៉ា​ ឈឿន​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បានអញ្ជេីញចុះពិនិត្យព្យាបាលជម្ងឺទូទៅ​ ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសង្កែ​ ឃុំស្តេីងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ដោយឥតគិតថ្លៃ​ឡេីយ។ 

 

ជាមួយគ្នានោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ នេះជាសកម្មភាពមួយដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ជួយសង្គ្រោះ​ នឹងកាត់បន្ថយភាពក្រីក្រតាមមូលដ្ឋាន​ ក្នុងន័យជួយពិនិត្យជម្ងឺទូទាំង​ ដោយមិនប្រកាន់ពូជសាសន៍​ ពណ៍សំបុល​ សាសនា​ និងនយោបាយណាមួយឡេីយ​ ពោលគឺខ្មែរជួយខ្មែរ​ ដេីម្បីការរីកចម្រេីន​ និងអភិវឌ្ឍន៍បន្តទៀត​។ 

ឯកឧត្តម​ ម៉ា​ ឈឿន​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​ បានថ្លែងបញ្ជាក់បន្ថែមទៀតថា​ កត្តាដែលនាំឲ្យមានការជួបជុំ​ ជួយពិនិត្យជម្ងឺដោយឥតថ្លៃសេវាអ្វីឡេីយ​ ក្នុងពេលនេះ​ គឺដោយសារប្រទេសជាតិមានសុខសន្តភាព​ មានសេរីភាពល្អ​ សុខសុវត្ថិភាពពេញលេញ​ ក្រោមការដឹកនាំ​ ប្រទេសដោយ​ សម្តេចតេជោ​ហ៊ុន​សែន​ នឹងខិតខំប្រឹងប្រែងយកចិត្តទុកចំពោះប្រជាពលរដ្ឋតាមមូលដ្ឋាន​ ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រេីននាក់​ រួមទាំងថ្នាំពេទ្យល្អៗ​ ដែលជាឱសថទេពដេីម្បីព្យាបាលជម្ងឺបងប្អូនប្រជាពលរដ្ឋក្នុងទឹកដីស្រុកជេីងព្រៃនេះ​ ។  គូសបញ្ជាក់ផងដែរថា​ ក្នុងពេញមួយថ្ងៃទី១១ខែ​សីហានេះ​ ក្រុមគ្រូពេទ្យស្មគ្រចិត្ត​ របស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ស្ពឺ​ នឹងជា​ ប្រធានសហព័ន្ធ​សហភាពយុវជនកម្ពុជា​ បានមកពិនិត្យព្យាបាលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំស្តេីងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ដោយឥតគិតថ្លៃ​ឡេីយ៕