លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុកនិងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក ចំនួន២ឃុំ


ស្រុកស្ទឹងត្រង់៖ នៅរសៀល ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងលោក ទុន ណេត អនុប្រធានគណបក្សនិងជាប្រធានគណៈចលនាមហាជនស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុកនិងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក ចំនួន២ឃុំ សរុបចំនួន៥៥គ្រួសារ ក្នុងនោះមាន:

ទី១. ឃុំមេសរជ្រៃ ចំនួន ២០គ្រួសារ
ទី២. ឃុំសូភាស. ចំនួន ៣៥គ្រួសារ
ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ និងថវិកា៥០,០០០រៀល សរុបថវិកាចំនួន ៩,០០០,០០០រៀល ។