ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងគោលបំណងស្ដាប់របាយការណ៍ និងវឌ្ឍនភាពការងាររបស់សមាគម


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងគោលបំណងស្ដាប់របាយការណ៍ និងវឌ្ឍនភាពការងាររបស់សមាគម និងកិច្ខសម្របសម្រួលទិសដៅអនុវត្តបន្តតាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកនាយករដ្ឋបាល លោកប្រធានមន្ទីរធម្មការ និងសាសនា និងលោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។