មន្ត្រីសង្ឃក្នុងខេត្តកំពង់ចាម បានបង្កើតក្រុមប្រឹក្សាវិន័យ លើកដំបូង នៅក្នុងស្រុកបាធាយ


ជាលើក១ក្នុង ទឹកដីខេត្តកំពង់ចាម លើវិស័យព្រះពុទ្ធសាសនា ដែលមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ចាម បានបង្កើតក្រុមប្រឹក្សាវិន័យ លើព្រះសង្ឃតាមវត្តអារាមចំនួន៤០វត្ត នឹងអាស្រម២កន្លែង ទូទាំងស្រុកបាធាយ ខេត្តកំពង់ចាម ។ 

នៅរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ព្រះមន្ត្រីសង្ឃ ព្រះមេគុណខេត្តកំពង់ចាម នឹងមន្ទីរធម៍ការ និងសាសនា ខេត្តកំពង់ចាម  បានបង្កើតក្រុមប្រឹក្សាវិន័យ នឹងប្រកាសមន្ត្រីសង្ឃ១២អង្គបន្ថែមទៀត ដើម្បីចូលរួមចំណែកកាតលបន្ថយបញ្ហានានាក្នុងវត្ត  ទាំងសង្ឃ ទាំងគណកម្មាធិការ នឹងពុទ្ធិសុទ្ធចំណុះជើងវត្ត  ទូទាំងស្រុកបាធាយ  ក្នុងអនុវត្តន៍តាមធម៍វិន័យព្រះពុទ្ធសាសនា  នឹងចូលរួ មចំណែកអប់រំពុទ្ធិបរិសុទ្ធតាមភូមិស្រុក  ទទួលបាននូវភាពរីកចម្រើន  ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្ននេះផងដែរ។ 

ជាមួយគ្នានោះដែរ  ព្រះមុនីវិសុទ្ធ ស ឡាំង ព្រះអនុគុណស្រុកបាធាយ នឹងជាព្រះគ្រូចៅអធិការវត្តព្រះធម្មលង្កា បានមានសង្ឃដីកាថា ក្នុងគោលបំណងបង្កើតក្រុមប្រឹក្សាវិស័យនេះ គឺដើម្បីដោះស្រាយការងារតាមបណ្តាលវត្តអារាមដែលមានបញ្ហាវិវាទ ឲ្យមានការរីកចម្រើន គ្មានជម្លោះ គ្មានការបែកបាក់សាមគ្កីភាពផ្ទៃក្នុងវត្ត នឹងជួយការងារពង្រឹងធម៍វិន័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ 

ចំណែក ព្រះមុនីសោភណ្ឌ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគុណខេត្តកំពង់ចាម បានមានសង្ឃដីកាទៅកាន់ ព្រះសង្ឃ នឹងញាតិញោមពុទ្ធិបរិសុទ្ធ ថា សាសនាដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នឹងបានចូលរួមចំណែកធ្វើការងារជួយសង្គ្រោះតាមមូលដ្នានជួបការលំបាក ដូច្នោះព្រះសង្ឃតាមបណ្តាលអារាមត្រូវចូលរួមពង្រឹងនូវធម៍វិន័យ កុំប្រព្រឹត្តទង្វើដែលសង្គមស្អប់ខ្ពើម ឬធ្វើអ្វីខុសនឹងច្បាប់សាសនាជាដើម។ 

លោក ស្រី  សុភក្រ្ត័ ប្រធានមន្ទីរធម៍ការ និងសាសនា ខេត្តកំពង់ចាម  បានលើកឡើងថា ព្រះពុទ្ធសាសនា  បានផ្សារភ្ជាប់ នឹងសង្គម ក្នុងការកសាងប្រទស ដោយមានសុខសន្តិភាព  និងការអភិវឌ្ឍន៍ រីកច្រើន ជាបន្តបន្ទាប់  ដូច្នោះព្រះសង្ឃត្រូវអំពាវនាវ  ផ្សព្វផ្សាយ  ដល់ពុទ្ធិបរិសុទ្ធ  ត្រូវចៀសឆ្ងាយពីគ្រឿងញៀន  ប្រព្រឹត្ត អំពើល្អ  នឹងចូលរួមធ្វើអំពើមនុស្សធម៍  ដោយត្រូវសហការ  រួមសាមគ្គីភាពគ្នាក្នុងបណ្តាលវត្តទាំងអស់  ដើម្បីពង្រឹងវិស័យសាសនា ទូទាំងប្រទេសផងដែរ៕