ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បានជម្រុញក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ធ្វេីយ៉ាងណាកសាងអភិវឌ្ឍន៍​ និងឆ្លេីយតបតម្រូវការពលរដ្ឋ


ឯកឧត្ដម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម​ បានជម្រុញដល់ក្រុមការងារថ្នាក់ជាតិទាំងអស់ រួមគ្នាសាមគ្គីភាពរវាងក្រុមប្រឹក្សា​ និងគណៈបញ្ជារការឯកភាព​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ដេីម្បីកសាងអភិវឌ្ឍន៍​ និងឆ្លេីយតបទៅនឹងមូលដ្ឋានឲ្យកាន់តែរីកចម្រេីនឡេីង។ 

ឯកឧត្ដម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្រ្តី​ បានថ្លែងបែបនេះ​ ក្នុង​ ពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ ដេីម្បីត្រួតពិនិត្យ​និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​ និងយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤​ របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅខេត្តកំពង់ចាម​ នៅថ្ងៃទី២៣​ ខែកក្តដា​ ឆ្នាំ២០១៩។ 

​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បានលេីកឡេីងថា​ ក្នុងនាមជាក្រុមការងារចុះជួយមូលដ្ឋាន​តាមបណ្តាលក្រុង-ស្រុក​ ឃុំសង្កាត់​ ត្រូវការពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ​ ពោលធ្វេីយ៉ាងណាបម្រេីសេវាតម្រូវការរបស់ប្រជាពលរដ្ឋ​ ជាពិសេសអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យមានភាពរីកចម្រេីន​ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោម​ ការដឹកនាំប្រទេសជាតិដោយ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ ហេីយក្រុមការងារថ្នាក់ស្រុកក្រុងធ្វេីយ៉ាងណាលេីកកម្ពស់ជីវភាព ដោយទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន  សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  មានការប្រសើរឆ្ពោះទៅប្រទេសមានចំណូលពីមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមទៀតថា​ ក្រុមប្រឹក្សា​ ទាំងអស់​ ត្រូវសហការគ្នាជាមួយ​ គណបញ្ជាការឯកភាពខេត្ត​ ទប់ស្កាត់បទល្មេីសផ្សេងៗ​ ដូចបញ្ហាគ្រឿង​ បញ្ហាល្បែងស៉ីសង​ និងទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសំខាន់បំផុតនាពដលបច្ចប្បន្ននេះ៕