បទល្មើសជលផលតែងតែលួចលាក់មានឃើញហូរហែនៅពេលរដូវទឹកតំឡើង ខណ:ជនសង្ស័យប្រេីប្រាស់ឧបករណ៍ខុសច្បាប់ ក្នុងរដូវបិទឡូតនេសាទ ដើម្បទប់ស្កាត់ និងថែរក្សាមច្ឆាជាតិអោយបានគង់វង្សយូរអង្វែងផងដែរ។
ជាក់ស្ដែងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩ ក្រោយពីរការបទបញ្ជារពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជារឲ្យកងកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការណ៏ជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទ្រាន និងសហគមន៍នេសាទអាងទឹកជ្រោយចេកស្ថិតនៅចន្លោះក្នុងឃុំទ្រាន និងឃុំស្រកស្រុកកំពង់សៀមខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មេីសជលផលបានចំនួន០១ករណីនិងបំផ្លាញចោលវត្ថុតាងរួមមាន លូស្បៃមុងចំនួន២២មាត់ របាំងស្បៃមុងប្រវែង៦៦០ម៉ែត្របង្គោលចម្រឹងឬស្សីចំនួន៣៥២ដេីម ចាក់លែងត្រីចម្រុះទម្ងន់៣៣ គីឡូ ក្រាមនៅចំណុចអាងទឹកជ្រោយចេក ស្ថិតនៅក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។
បេីតាមលោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបបទល្មេីសនេសាទ បេីទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក្តី កងកម្លាំងជំនាញនៅតែបន្តទប់ ស្កាត់ហាមឃាត់ រាល់បទល្មេីសគ្រប់រូបភាព គឺដេីម្បីថែរក្សាពូជត្រីឲ្យបានច្រេីន ហេីយចំពោះវត្ថុតាងត្រូវកងកម្លាំងជំនាញចុះបង្ក្រាប គឺដកហូត ដុតចោលនឹងនៅកន្លែងភ្លាមៗ។