នារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោះស្រាយករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ជាច្រេីនគ្រួសារ រស់នៅក្នុងភូមិក្រដាសក និងភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម កេីតទុក្ខមិនសុទ្ធចិត្តក្នុងការកិលថ្មភ្នំ ធ្វេីអាជីវកម្ម ព្រោះកន្លងមកតំបន់ភ្នំនេះ គឺបងប្អូនប្រជាពលរដ្ឋអាស្រ័យផល ទាំងក្នុងរដូវទឹកឡេីងពួកគាត់យកគោក្របីមកទីទួលសុវត្ថិភាពមួយនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចចិត្តឲ្យក្រុមហ៊ុនវិនិយោគថ្មភ្នំ ឈ្មោះ សុខ សុខា របស់លោកឧកញ៉ា សុខ សុខា ផ្អាកជាបណ្ដោះអាសន្ន ដេីម្បីរង់ចាំអនុវត្តន៍តាមច្បាប់អាជីវកម្មដែលកំណត់ដោយក្រសួងពាក់ពន្ធ័ជាមុនសិន៕