កំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការគណបក្សខេត្ត ស្តីពីការឆ្លងរបាយការណ៍ការងារគណបក្ស និងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងទិសដៅខែភារកិច្ចបន្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សខេត្ត។