កម្លាំង​ជំនាញរដ្ឋបាលជលផលចុះបង្ក្រាបបទល្មេីសនៅតំបន់មួយចំនួនក្នុងស្រុកព្រៃឈរ


ក្រោមការបញ្ជារពី​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឲ្យកងកម្លាំងជំនាញ​ ជលផលកំពង់ចាម បានដឹកនាំ មន្រ្តី ផ្នែក សង្កាត់និងសហការណ៍ជាមួយសហគមន៍នេសាទសាមគ្គីឃុំមៀន​ បានចុះបង្ក្រាបបទល្មេីលជលផលបានចំនួន២ទីតាំង​ ស្ថិតក្នុងឃុំមៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។ ការបង្ក្រាប់នេះធ្វេីឡេីងនៅ​ ថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៩ទំនប់រលំពោធិ៍ និងទំនប់ជ្រោយអណ្ដូង ឃុំ​មៀនស្រុក​ព្រៃ​ឈរ​។ 

ក្នុងប្រតិបត្តិការបង្ក្រាបនោះ​ កងកម្លាំងជំនាញឃាត់បាន​ និងដកហូតរួមមាន៖​

+ករណីទី១

  _ លូស្បៃមុងចំនួន ៣១មាត់

  _របាំងស្បៃមុងប្រវែង ៧១៣ម៉ែត្រ

  _បង្គោលចម្រឹងចំនួន៣៧២ដេីម

  _ចាក់លែង​​ត្រីចម្រុះទម្ងន់ ២៥គ.ក្រ

នៅចំណុច​ទំនប់ជ្រោយអណ្ដូង ឃុំ​មៀនស្រុក​ព្រៃ​ឈរ​។

+ករណីទី២

_ឧបករណ៍រ៉ាវ ចំនួន០៤មាត់

_របាំងឧបករណ៍រ៉ាវប្រវែង១០៥ម៉ែត្រ

_បង្គោលចម្រឹងចំនួន៥៣ដើម

_ចាក់លែងត្រីចម្រុះទម្ងន់៣គ.ក្រ 

នៅចំណុចទំនប់រលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ។