កំពង់ចាម៖ដើម្បីជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពដែលបានបាត់បង់មេគ្រួសារដែលត្រូវជាស្វាមី ជាឪពុកជាទីស្រលាញ់ និងជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល១រូប ដែលសកម្មនឹងការងារ ហើយបានទទួលមរណភាពនាពេលថ្មីៗនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្ម។ ជាក់ស្ដែង នៅរសៀល២៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការ ស្នងការរងនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ទឹម សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោៈរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។