លោក ស្រី សុភ័ក្ត្រ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ជាសមាជិកយុវជនគណបក្សថ្នាក់កណ្ដាលនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីភាពពិធីបិទវគ្គបណ្ដុះបណ្ដាលភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណបក្ស


កំពង់ចាម៖ នៅរសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ លោក ស្រី សុភ័ក្ត្រ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ជាសមាជិកយុវជនគណបក្សថ្នាក់កណ្ដាលនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម ដោយទទួលបានការចាត់តាំងពីគណបក្សខេត្ត បានអញ្ជេីញចូលរួមជាអធិបតីភាពពិធីបិទវគ្គបណ្ដុះបណ្ដាលភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណបក្ស នៅទីតាំង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

កម្មវិធីក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី មាន លោក ស៊ិន សុខុន ប្រធានគណបក្សស្រុក ក្រុមគ្រូឧទ្ទេសរបស់គណបក្សស្រុក និងសិក្ខាកាមជាភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណបក្ស ទូទាំងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។