កំពង់ចាម៖នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ដែលធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត -សមាជិកាក្រុមប្រឹក្សាខេត្ត -នាយករដ្ឋបាល មន្ទីរ អង្គភាពជុំវិញខេត្ត -អភិបាល អភិបាលរង ក្រុង ស្រុកទាំង១០ -ប្រតិភូធនាគារ ARDB -តំណាងធនាគារ អេស៊ីលីដា ភីអិលស៊ី -តំណាងសហគមន៍ទូទាំងខេត្ត -បងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួន។