ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធានគណៈគម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ គណបក្សចុះជួយក្រុងកំពង់ចាម ស្តីពីការពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងលើកទិសដៅការងារអនុវត្តបន្ត


កំពង់ចាម៖ នៅរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធានគណៈគម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ គណបក្សចុះជួយក្រុងកំពង់ចាម ស្តីពីការពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងលើកទិសដៅការងារអនុវត្តបន្ត។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តម អ៊ិត ប្រាំង អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ទាំង៤ ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍គណបក្សក្រុង ប្រធានគណបក្សមូលដ្ឋានសង្កាត់ទាំង៤ ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម។