នៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណណៈអភិបាលខេត្ត បានបង្កើតគណៈកម្មការបង្រ្កាប ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងសប្បាយដ្ឋាន នៅក្នុងខេត្តកំពង់ចាម និងដើម្បីលុបបំបាត់ឲ្យអស់នូវការចែកចាយ ការប្រើប្រាស់គ្រឿងពីគ្រប់មជ្ឈដ្ឋាន និងគ្រប់រូបភាពទូទាំងខេត្ត។ ឯកឧត្ដមអភិបាលខេត្ត ស្នេីសុំដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួម សហការទប់ស្កាត់ ការជួញ ដូរ សារធាតុញៀន ត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញឲ្យខានតែបាន ដោយសមត្ថកិច្ចមានភារកិច្ច គោរពតាមគោលការណ៍ដោយរក្សាសិទ្ធិមិនឲ្យដឹងប្រភពដែលបានសហការរាយការណ៍មកសមត្ថកិច្ចឡេីយ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ខិតខំប្រឹងប្រែង ទប់ស្កាត់ការជួញដូរគ្រឿងញៀនហេីយបញ្ហាគ្រឿងញៀននេះ គឺជាឧប្បស័ក្គនៃការអភិវឌ្ឍន៍សង្គមជាតិ ហេតុ នេះហើយបានជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ ទប់ ស្កាត់ និងលុបបំបាត់ឲ្យអស់នូវការចែកចាយ ការប្រើប្រាស់គ្រឿង ញៀននេះឲ្យអស់ពីប្រទេសកម្ពុជា។ ឯកឧត្ដម បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានចូលរួមពង្រឹង ផ្សព្វផ្សាយ ច្បាប់ និងផលប៉ះពាល់ សុខភាព សង្គមជាតិ នៃការប្រេីប្រាស់សារធាតុញៀន ផងដែរ៕