លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ធ្វើនៅសាលប្រជ៉ំ នៃរដ្ឋបាលសាលាស្រុកព្រៃឈរ


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណះអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ធ្វើនៅសាលប្រជ៉ំ នៃរដ្ឋបាលសាលាស្រុកព្រៃឈរ ។


ក្នុងឱកាសនោះដែរ លោកជំទាវ បានផ្ដាំផ្ញើដល់ លោស្រី អឿន ម៉ូលី ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកព្រៃឈរ នាពេលនេះគឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំដាក់ជូន ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម ៖
១-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ
២-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល
៣-ទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ
៤-សាមគ្គីភាពល្អក្នុងអង្គភាព
៥-កិច្ចសហការ ទំនាក់ទំនងល្អក្នុង និងក្រៅអង្គភាព
៦-ខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងការចុះមូលដ្ឋាន ។
ដោយកម្មវិធីនេះមានសមាសភាពចូលរួមមកពី៖ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ និងប្រធានការិយាល័យចំណុះសាលាស្រុកព្រៃឈរ សរុបចំនួន ១០៥នាក់/ ស្រី ២១នាក់ ៕