នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ មន្ទីរអង្គភាពជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុង ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ចំនួន២ខ្សែ ប្រវែងសរុប ១៦៥២ ម៉ែត្រ ទទឹង៧ម៉ែត្រ និងផ្លូវបេតុងក្នុងភូមិថ្មគោល សង្កាត់បឹងកុក ចំនួន២ខ្សែ ផ្សេងទៀត ខ្សែទី១ ប្រវែង១៩៩ ម៉ែត្រ ទទឹង៧ម៉ែត្រ ខ្សែទី២ប្រវែង៦៤៥ ម៉ែត្រ ទទឹង៦ម៉ែត្រ។
ប្រវែងផ្លូវសរុប ចំនួន២៤៩៦ ម៉ែត្រ ស្មើនឹងក្រឡាផ្ទៃ ចំនួន ១៦,៨២៧ ម៉ត្រការ៉េ។