កំពង់ចាម៖នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលេីកទិសដៅការងារបន្តឆ្នាំ២០២២ របស់សាខាសមាគម សិស្ស និសិ្សត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការ និមន្ត និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខិញ ហង្សហួន អនុប្រធានសមាគម អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត ព្រះអនុគណស្រុកទាំង១០ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំសាខា អនុសាខា និងសមាជិក សមាជិកាសាខា សមាគមចូលរួមប្រមាណជាង ៣០០នាក់។