កំពង់ចាម៖នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យការរៀបចំបំពាក់បង្គោលភ្លើងបំភ្លឺសួនច្បារនៅតាមបណ្តោយមាត់ទន្លេចាប់ពីសាលាសង្កាត់កំពង់ចាម រហូតដល់សាលាសង្កាត់បឹងកុក។ បើតាមក្រុមការងារបច្ចេកទេសបានជម្រាបជូនឯកឧត្តមអភិបាលខេត្តថា ចំពោះការងារខាងលើ នឹងរៀបចំឱ្យបានរួចរាល់១០០ភាគរយ នៅមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខ នឹងដើម្បើអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕