ឯកឧត្ដមអភិបាលខេត្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្សនិស្សិត បញ្ញាវ័ន្តក្មេងវត្តចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋលើកទី ២ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម


កំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ចាត់ទុកថា កម្មវិធី ចុះ ពិនិត្យ ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃ នាពេលនេះ គឺជា ការចូលរួមចំណែក គិតគូរ អំពី សុខភាព និង លើកកម្ពស់ ជីវភាព របស់ ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ។ ថ្លែង យ៉ាង ដូច្នេះ នៅក្នុង ឱកាស ដែល ឯកឧត្ដម រួមជាមួយ លោកជំទាវ ជា អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ចាម និង ឯកឧត្ដម អភិបាលរង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន ក្នុង ខេត្ត អាជ្ញាធរ មូលដ្ឋាន បាន ដឹកនាំ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សាខាសមាគម សិស្ស និស្សិត បញ្ញា វ័ ន្ត ក្មេង វត្ត ចុះ ពិនិត្យ ព្យាបាល ជម្ងឺ ជូន ប្រជាពលរដ្ឋ លើក ទី ២ នៅ សង្កាត់ សំបួរមាស ក្រុង កំពង់ចាម នា ព្រឹក ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នេះ ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា ពេលនេះ យើង មាន ក្រុមគ្រូពេទ្យ ចុះ មកដល់ មូលដ្ឋាន ដើម្បីធ្វើការ ពិនិត្យ និង ពិគ្រោះ ជម្ងឺ ដោយផ្ទាល់ ដែលជា ផ្នែក មួយ យ៉ាងសំខាន់ ក្នុងការ ចូលរួមចំណែក ការកាត់បន្ថយ ចំណាយ ទៅលើ ការពិគ្រោះ និង ការទិញ ថ្នាំសង្កូវ ផ្សេងៗ ខណៈពេលដែល បងប្អូន មាន បញ្ហា សុខភាព ហើយ ត្រូវ អញ្ជើញ ទៅ ពេទ្យ ឯកជន ឬ កន្លែង ខាងក្រៅ នោះ។ ឯកឧត្ដម លើកឡើងថា ទាំងអស់នេះ គឺជា ការគិតគូ យកចិត្តទុកដាក់ អំពី សុខមាលភាព របស់ ប្រជាពលរដ្ឋ យើង ក្រោម ការខិតខំ ប្រឹងប្រែង របស់ អាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ ក្នុង មូលដ្ឋាន ចំពោះ សុខទុក្ខ របស់ បងប្អូន ប្រជាពលរដ្ឋ បន្ទាប់ពី ការកសាង នូវ សមិទ្ធផល ជា ហេដ្ឋារចនាសម្ព័ន្ធនោះ ។

ក្រៅពីនោះ កម្មវិធី ថ្ងៃនេះ យើង ក៏បាន បន្ថែម ការចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ យើង ដែល មិនទាន់ ទទួលបាន ការចាក់ វ៉ាក់សាំង ការពារ ជម្ងឺ កូ វីដ ១៩ ទាំង ដូ ស មូលដ្ឋាន ក្ដី និង ដូ ស ជម្រុញ ដើម្បី បង្កើន នូវ ភាពស៊ាំ នៅក្នុង សហគមន៍ ផងដែរ។ ដូច្នេះ សូម ឲ្យ បងប្អូន គិត គិតគូ អំពី សុខភាព និង ជីវភាព របស់ខ្លួន រួមទាំង ការចូល រួមសហការ ជាមួយ អាជ្ញាធរ ក្នុង មូលដ្ឋាន ដើម្បីលើកកម្ពស់ កម្រិតជីវភាព ឲ្យ កាន់តែ ប្រសើរឡើង ថែមទៀត។ ក្រៅពីនោះ បងប្អូន ដែល មក ទីនេះ ក្រោយពី ទទួល ការពិនិត្យ ព្យាបាល និង ទទួលបាន ថ្នាំសង្កូវ ហើយ នៅពេល ត្រឡប់ទៅផ្ទះ វិញ សូម ប្រើប្រាស់ ឲ្យ បាន ត្រឹមត្រូវ តាម ការណែនាំ របស់ គ្រូពេទ្យ ។

ស្ថិត ក្នុងឱកាស នោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បាន ថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម ហ៊ុន ម៉ានិត ដែល បាន ចាត់តាំង ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ១ ក្រុម ដើម្បីបាន ចុះមក ពិនិត្យ ព្យា ល ជម្ងឺ ជូន ប្រជាពលរដ្ឋ នៅ នៅ ក្រុង កំពង់ចាម ដោយ ឥតគិតថ្លៃ នាពេលនេះ ផងដែរ ។

បើតាមលោក វេជ្ជបណ្ឌិត សៅ សំបូរ ប្រធាន ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសាខា សមាគមន៍ សិស្ស និស្សិត បញ្ញា វ័ ន្ត ក្មេង វត្ត បាន គូសបញ្ជាក់ថា នេះ ជា លើក ទី ២ ដែល ក្រុមគ្រូពេទ្យ បាន ចុះ ពិនិត្យ ព្យាបាល ជម្ងឺ ជូន ប្រជាពលរដ្ឋ ដោយ ឥត គិច ថ្លៃ ដែល លើក ទី ១ បានធ្វើ នៅ ភូមិ ឡ ឥត សង្កាត់ បឹង កុក និង លើក ទី ២ បានធ្វើ នៅទីនេះ ។ លោក បញ្ជាក់ដែរថា ការចុះពិនិត្យ ព្យាបាល ជម្ងឺ លើក ទី ២ នេះ មាន ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សាខា សមាគមន៍ សិស្ស និស្សិត បញ្ញា វ័ ន្ត ក្មេង វត្ត ចំនួន ១១ នាក់ ក្រុមគ្រូពេទ្យ មកពី មណ្ឌល សុខភាព របស់ ការិយាល័យ សុខាភិបាល ប្រតិបត្តិ ចំនួន ១៣ នាក់ និង និស្សិត ទន្ត គិលានុប្បដ្ឋាក ចំនួន ០៤ នាក់ ។ លោក បន្តថា ការចុះពិនិត្យ ព្យាបាល នាពេល នេះដែរ គឺ ធ្វើ ទៅលើ ផ្នែក ជម្ងឺ ទូទៅ មាន ៖ ការពិគ្រោះ ជម្ងឺ សម្រាប់ មនុស្ស ចាស កុមារ និង ពិគ្រោះ ជម្ងឺ មាត់ ធ្មេញ ជាដើម ។

បន្ថែម ពីលើ នេះ ក្រោម ការចង្អុលបង្ហាញ របស់ ឯកឧត្ដម អភិបាលខេត្ត មន្ទីរ សុខាភិបាល នៃ រដ្ឋបាល ខេត្តកំពង់ចាម បានរៀបចំ ក្រុមគ្រូពេទ្យ និង រថយន្ត គ្លីនិក ចល័ត សម្រាប់ បំរើសេវា ថត អេកូ ថត កាំរស្មី អិ ច ព្រមទាំង ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ កូ វីដ-១៩ ជូន បងប្អូន កូនក្មួយ ដែលមាន អាយុ ០៣ ឆ្នាំ ឡើងទៅ ហើយនឹង ប្រជាពលរដ្ឋ ជា មនុស្ស ចាស់ ផងដែរ ៕