មានផ្លូវមានក្តីសង្ឃឹម​ផ្លូវកៅស៊ូDBST មួយខ្សែមានប្រវែង៣២០០ម៉ែត្រ​ក្នុងស្រុកកោះសូទិន​បានសម្រេច៦០%ហេីយ


នាព្រឹក​ថ្ងៃទី១៥​ ខែកក្តដា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម​ ចុះពិនិត្យមេីលស្ថានភាពផ្លូវ​ដី ដែលក្រុមការងារ​ កំពុងកសាងស្ថាបនាទៅជាផ្លូវកៅស៊ូDBST មួយខ្សែមានប្រវែង ៣២០០ម៉ែត្រ​ និងទទឹង៨ម៉ែត្រ​ ហេីយតភ្ជាប់ពីឃុំមហាខ្ញូង​ ឃុំព្រែក តានង់​ ស្រុកកោះសូទិន​ ឆ្ពោះទៅស្រីសន្ធរ​ ខេត្តកំពង់ចាម​ ដេីម្បីសម្រួលការលំបាកក្នុងការធ្វេីដំណេីរឆ្លងកាត់ទៅវិញទៅមក​ ប្រកបដោយសុខសុវត្ថិភាព​ និងងាយស្រួលបានមួយកំរិតផងដែរ។

 

សង្ឃឹមថាបន្ទាប់ពីសមិទ្ធផលនេះចេញជារូបរាង ជីវភាពបងប្អូនប្រជាពលរដ្ឋនឹងមានភាពប្រសើរទ្បើងថែម១កម្រឹតទៀត​ ស្របពេល រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់លេីជីវភាពបងប្អូនប្រជា ពលរដ្ឋខ្លាំងណាស់​ ជាពិសេសប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័​ ផ្លូវ​ ភ្លេីង​ ទឹកជាដេីម​ ហេីយគម្រោងរបស់ថ្នាក់ខេត្តគឺនឹងប្រឹងប្រែងកសាងផ្លូវឲ្យកាន់ល្អប្រសេីរ​ តាមលទ្ធភាពថវិកាដែលមានក្នុងមួយឆ្នាំៗ។