នៅព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ឯកឧត្តម ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ បានអមដំណើរ ឯកឧត្តម ហ៊ុន ម៉ាណែតតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធអគាសិក្សាចំនួន២ខ្នង ស្ថិតភូមិព្នៅកេីត ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសមានសុខសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍន៍ ការរីកចម្រេីន បានធ្វេីឲ្យភូមិឃុំសង្កាត់មានអគារសាលារៀនស្អាតបាត ជាងសម័យមុនទៀត នេះជាសំណាងដែលប្រទេសកម្ពុជា មានអ្នកដឹកនាំ ដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយមានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រេីន និងការអភិវឌ្ឍន៍ ។ ដូចបច្ចប្បន្ននេះ អគាសិក្សាថ្មីដែលកំពុងបេីកដំណេីរការសម្រាប់សិស្សានុសិស្ស ក្នុងភូមិព្នៅកេីត ឃុំព្រៃចារ មានគអគារថ្ម មានផាសុខភាពល្អ ដោយសារតែចេះសាមគ្គីភាពគ្នា កសាងរួមគ្នាជាមោទនភាពរបស់ពលរដ្ឋកម្ពុជា ដេីម្បីឲ្យមានភាពសុខស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាគាំទ្រ និងចូលរួមថែរក្សាសុខសន្តិភាពមួយនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចប្បន្ន ដេីម្បីប្រែក្លាយប្រទេសឲ្យកាន់តែមានការរីកចម្រេីន និងការអភិវឌ្ឍន៍បន្តទៀត ។ ហេីយ ឯកឧត្តម បានស្នេីឲ្យបងប្អូនប្រជាពលរដ្ឋកុំជឿការញុះញង់របស់អ្នកដ៍ទៃ នាំគ្នាធ្វេីអំពេីច្របូកច្របល់ពេញសង្គម ដូចជា បាតុកម្ម ដុតកង់ឡាន ជាដេីម គឺយេីងរួមគ្នាបំពេញភារកិច្ចបម្រេី និងរក្សានូវសុខសុវត្ថិភាព សុខសន្តិភាព ដេីម្បីសេចក្តីសុខជនរួមជាតិទាំងអស់គ្នា៕